17. រីឯសូលទ្រង់បានស្គាល់សំឡេងដាវីឌ ហើយក៏សួរថា ឱដាវីឌកូនអើយ នេះជាសំឡេងឯងឬ នោះដាវីឌទូលឆ្លើយថា បពិត្រព្រះករុណា ជាម្ចាស់នៃទូលបង្គំអើយ នេះជាសំឡេងទូលបង្គំមែនហើយ
18. រួចទូលសួរថា ហេតុអ្វីបានជាព្រះករុណា ជាម្ចាស់នៃទូលបង្គំ ដេញតាមទូលបង្គំជាបាវបំរើទ្រង់ដូច្នេះ តើទូលបង្គំបានធ្វើអ្វី ឬមានទោសយ៉ាងណា
19. ដូច្នេះ សូមព្រះករុណា ជាម្ចាស់នៃទូលបង្គំ ទ្រង់ព្រះសណ្តាប់ទូលបង្គំ ជាបាវបំរើទ្រង់បន្តិច បើសិនជាគឺព្រះយេហូវ៉ា ដែលញុះញង់ព្រះករុណាឲ្យទាស់នឹងទូលបង្គំ នោះសូមឲ្យទ្រង់ទទួលដង្វាយ១ចុះ តែបើគឺជាពួកមនុស្សជាតិវិញ នោះសូមឲ្យគេត្រូវបណ្តាសានៅចំពោះព្រះយេហូវ៉ាចុះ ដ្បិតនៅថ្ងៃនេះ គេបានបណ្តេញទូលបង្គំ មិនឲ្យមានចំណែកមរដកផងព្រះយេហូវ៉ាទេដោយថា ចូរទៅគោរពប្រតិបត្តិដល់ព្រះដទៃចុះ
20. ដូច្នេះ សូមកុំឲ្យឈាមទូលបង្គំបានស្រក់ចុះទៅដី ឃ្លាតពីចំពោះព្រះយេហូវ៉ាឡើយ ដ្បិតស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមក ដើម្បីរកតែចៃទេ ដូចជាកាលគេដេញតាមក្រួចនៅលើភ្នំដែរ។