ដូច្នេះ សូមព្រះករុណា ជាម្ចាស់នៃទូលបង្គំ ទ្រង់ព្រះសណ្តាប់ទូលបង្គំ ជាបាវបំរើទ្រង់បន្តិច បើសិនជាគឺព្រះយេហូវ៉ា ដែលញុះញង់ព្រះករុណាឲ្យទាស់នឹងទូលបង្គំ នោះសូមឲ្យទ្រង់ទទួលដង្វាយ១ចុះ តែបើគឺជាពួកមនុស្សជាតិវិញ នោះសូមឲ្យគេត្រូវបណ្តាសានៅចំពោះព្រះយេហូវ៉ាចុះ ដ្បិតនៅថ្ងៃនេះ គេបានបណ្តេញទូលបង្គំ មិនឲ្យមានចំណែកមរដកផងព្រះយេហូវ៉ាទេដោយថា ចូរទៅគោរពប្រតិបត្តិដល់ព្រះដទៃចុះ