យ៉ូស្វេ 23:7-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ប្រយោជន៍​កុំ​ឲ្យ​លាយ‌ឡំ​នឹង​សាសន៍​ទាំង​នេះ ដែល​សល់​នៅ​ក្នុង​ស្រុក​ឯង ហើយ​កុំ​ឲ្យ​ឯង​ដំណាល​ពី​ឈ្មោះ​ព្រះ​របស់​គេ ឬ​ឲ្យ​អ្នក​ណា​ស្បថ​ដោយ​នូវ​ឈ្មោះ​ព្រះ​ទាំង​នោះ ហើយ​កុំ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិ‌បត្តិ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​គេ​ឡើយ

8. គឺ​ត្រូវ​ឲ្យ​តោង​ជាប់​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​វិញ ដូច​ជា​បាន​ធ្វើ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

9. ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​សាសន៍​ធំ ហើយ​ពូកែ​ពី​មុខ​ឯង​រាល់​គ្នា​ចេញ ហើយ​គ្មាន​អ្នក​ណា​បាន​អាច​នឹង​ឈរ​នៅ​មុខ​ឯង​រាល់​គ្នា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

10. ពួក​ឯង​រាល់​គ្នា​តែ​១​នាក់​បាន​ដេញ​តាម​១​ពាន់​នាក់ ដ្បិត​គឺ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​ច្បាំង​ជំនួស​ឯង ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​ហើយ

យ៉ូស្វេ 23