ឯពួកកូនចៅរូបេន និងពួកកូនចៅកាឌ់ គេដាក់ឈ្មោះអាសនានោះថា «ទីបន្ទាល់» ដ្បិតគេថា នេះហើយជាទីបន្ទាល់ដល់អ្នករាល់គ្នា ហើយនឹងយើងខ្ញុំ ពីព្រះយេហូវ៉ា ថាទ្រង់ជាព្រះពិត។