យ៉ូស្វេ 23:14-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. មើល នៅ​ថ្ងៃ​នេះ​អញ​នឹង​ទៅ​តាម​ផ្លូវ​របស់​មនុស្ស​លោក​ទាំង​អស់ ឯ​នៅ​ក្នុង​ចិត្ត ហើយ​ក្នុង​វិញ្ញាណ​របស់​ឯង នោះ​ក៏​ដឹង​ទាំង​អស់​គ្នា​ថា ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំង​អស់​បាន​សំរេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ

15. ប៉ុន្តែ​ដែល​គ្រប់​ទាំង​សេចក្ដី​ល្អ​បាន​សំរេច​ដល់​ឯង​រាល់​គ្នា ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​សន្យា​យ៉ាង​ណា នោះ​ទ្រង់​នឹង​នាំ​អស់​ទាំង​សេចក្ដី​អាក្រក់ មក​លើ​ឯង​រាល់​គ្នា យ៉ាង​នោះ​ដែរ ទាល់​តែ​ទ្រង់​បាន​បំផ្លាញ​ពួក​ឯង​ពី​ស្រុក​ល្អ​នេះ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​នោះ​ចេញ​ទៅ

16. គឺ​បើ​ឯង​រាល់​គ្នា​រំលង​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​បង្គាប់​មក ហើយ​ទៅ​គោរព​ប្រតិ‌បត្តិ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​នឹង​កាត់​ឡើង​ទាស់​នឹង​ឯង ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ជា​ឆាប់​ពី​ស្រុក​ល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ឯង។

យ៉ូស្វេ 23