1. លុះពេលក្រោយជាយូរមក កាលព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យពួកអ៊ីស្រាអែល មានសេចក្ដីស្រាកស្រាន្តពីខ្មាំងសត្រូវទាំងអស់នៅជុំវិញ ឯយ៉ូស្វេលោកក៏ចាស់ មានវ័យចំរើនច្រើនណាស់ហើយ
2. នោះលោកហៅពួកអ៊ីស្រាអែលទាំងអស់គ្នា ព្រមទាំងពួកចាស់ទុំ ពួកមេ និងពួកចៅក្រម ហើយពួកនាយករបស់គេមកប្រាប់ថា អញចាស់ហើយ ក៏មានវ័យចំរើនច្រើនណាស់ផង
3. ឯឯងរាល់គ្នាបានឃើញគ្រប់ទាំងការ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានធ្វើដល់សាសន៍ទាំងប៉ុន្មាននេះ ដោយព្រោះឯងរាល់គ្នាហើយ ដ្បិតគឺជាព្រះយេហូវ៉ាជាព្រះនៃឯង ដែលបានច្បាំងជំនួសឯង
4. មើល អញបានចែកអស់ទាំងនគរដែលសល់ទាំងនេះដល់ឯង ទុកជាមរដកដល់ពូជអំបូរឯងទាំងប៉ុន្មាន ចាប់តាំងពីទន្លេយ័រដាន់ និងអស់ទាំងនគរដែលអញបានវាយបំផ្លាញចេញហើយ រហូតដល់សមុទ្រធំដែលនៅទិសខាងលិច
5. ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងច្រានគេពីមុខឯងចេញ ហើយនឹងបណ្តេញគេពីចំពោះភ្នែកឯងទៅ នោះឯងរាល់គ្នានឹងចាប់យកស្រុកគេ ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯងបានសន្យាហើយ