ទំនុក‌ដំកើង 133 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ពេល​បង​ប្អូន​នៅ​រស់​ជុំ​គ្នា

ទំនុក​ច្រៀង​តាម​ថ្នាក់ ជា​បទ​របស់​ស្តេច​ដាវីឌ។

1. មើល ដែល​បង​ប្អូន​នៅ​មូល​ជា​មួយ​គ្នាដោយ​ចិត្ត​ព្រម​ព្រៀងនោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ

2. នោះ​ធៀប​ដូច​ជា​ប្រេង​ដ៏​វិសេស​ដែល​ចាក់​លើ​ក្បាលក៏​ហូរ​ចុះ​មក​ដល់​ពុក‌ចង្កាគឺ​ជា​ពុក‌ចង្កា​របស់​អើរ៉ុនរួច​ស្រក់​ទៅ​ដល់​ជាយ​អាវ​របស់​លោក​ផង

3. ក៏​ធៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ភ្នំ​ហ៊ើម៉ូនដែល​ធ្លាក់​មក​លើ​ភ្នំ​នៃ​ក្រុង​ស៊ីយ៉ូនដ្បិត​នៅ​ទី​នោះ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ព្រះ‌ពរគឺ​ជា​ជីវិត​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច។