37. ទ្រង់បាននាំរាស្ត្រទ្រង់ចេញមកមានជាប់ទាំងប្រាក់នឹងមាសផងឯក្នុងអស់ទាំងពូជអំបូរនោះ គ្មានអ្នកណាមួយគ្រាកចិត្តឡើយ
38. កាលគេបានចេញទៅផុតហើយ នោះពួកសាសន៍អេស៊ីព្ទក៏អរសប្បាយដ្បិតមានសេចក្ដីស្ញែងខ្លាចចំពោះពួកអ៊ីស្រាអែលជាខ្លាំង
39. ទ្រង់បានលាតពពក សំរាប់គ្របបាំងគេព្រមទាំងភ្លើង សំរាប់បំភ្លឺនៅពេលយប់
40. គេទូលសូម នោះទ្រង់ក៏នាំហ្វូងក្រួចមកហើយបានចំអែតគេ ដោយអាហារនៃស្ថានសួគ៌
41. ទ្រង់បំប្រេះថ្មដា នោះមានទឹកផុលចេញមកហូរសាយតាមកន្លែងហួតហែងដូចជាទន្លេ
42. ដ្បិតទ្រង់បាននឹកចាំពីព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់ហើយពីអ័ប្រាហាំ ជាអ្នកបំរើទ្រង់ដែរ
43. ទ្រង់បាននាំរាស្ត្រទ្រង់ចេញមក ដោយសេចក្ដីរីករាយគឺជាពួកអ្នករើសតាំងរបស់ទ្រង់ ដោយច្រៀងបណ្តើរ
44. ទ្រង់ក៏ប្រទានស្រុករបស់នគរដទៃទាំងប៉ុន្មានឲ្យដល់គេគេបានចាប់យកផលនៃស្នាដៃរបស់សាសន៍ទាំងនោះទុកជារបស់ផងខ្លួន