27. លោកទាំង២នោះក៏សំដែងទីសំគាល់របស់ទ្រង់នៅកណ្តាលសាសន៍នោះនិងការយ៉ាងអស្ចារ្យនៅក្នុងស្រុករបស់ហាំ
28. ទ្រង់ចាត់ប្រើសេចក្ដីងងឹតមកបណ្តាលឲ្យស្រុកងងឹតទៅលោកមិនបានទទឹងនឹងព្រះបន្ទូលរបស់ទ្រង់ទេ
29. ទ្រង់ក៏ធ្វើឲ្យទឹកនៅស្រុកគេត្រឡប់ទៅជាឈាមហើយឲ្យត្រីទាំងអស់ស្លាប់ទៅ
30. ស្រុកគេមានដេរដាសទៅដោយកង្កែបរហូតដល់ទៅក្នុងបន្ទប់នៃស្តេចផង
31. ទ្រង់មានព្រះបន្ទូល នោះក៏មានរុយទាំងហ្វូងៗមកក៏មានចៃនៅគ្រប់ក្នុងព្រំស្រុកគេ
32. ទ្រង់ប្រទានឲ្យគេមានព្រិលជំនួសភ្លៀងហើយភ្លើងក៏ឆេះនៅក្នុងស្រុកគេ
33. ទ្រង់បានវាយអស់ទាំងដើមទំពាំងបាយជូរនិងដើមល្វារបស់គេក៏បំបាក់អស់ទាំងដើមឈើនៅព្រំទីរបស់គេ
34. ទ្រង់មានព្រះបន្ទូល នោះក៏មានកណ្តូបមកព្រមទាំងចង្រិតឥតគណនា
35. សត្វទាំងនោះបានស៊ីអស់ទាំងដំណាំក្នុងស្រុកក៏ស៊ីទាំងផលកើតពីដីរបស់គេដែរ
36. ទ្រង់បានប្រហារអស់ទាំងកូនច្បងនៅក្នុងស្រុកគេគឺជាដើមកំឡាំងរបស់គេទាំងប៉ុន្មាន
37. ទ្រង់បាននាំរាស្ត្រទ្រង់ចេញមកមានជាប់ទាំងប្រាក់នឹងមាសផងឯក្នុងអស់ទាំងពូជអំបូរនោះ គ្មានអ្នកណាមួយគ្រាកចិត្តឡើយ
38. កាលគេបានចេញទៅផុតហើយ នោះពួកសាសន៍អេស៊ីព្ទក៏អរសប្បាយដ្បិតមានសេចក្ដីស្ញែងខ្លាចចំពោះពួកអ៊ីស្រាអែលជាខ្លាំង
39. ទ្រង់បានលាតពពក សំរាប់គ្របបាំងគេព្រមទាំងភ្លើង សំរាប់បំភ្លឺនៅពេលយប់
40. គេទូលសូម នោះទ្រង់ក៏នាំហ្វូងក្រួចមកហើយបានចំអែតគេ ដោយអាហារនៃស្ថានសួគ៌
41. ទ្រង់បំប្រេះថ្មដា នោះមានទឹកផុលចេញមកហូរសាយតាមកន្លែងហួតហែងដូចជាទន្លេ
42. ដ្បិតទ្រង់បាននឹកចាំពីព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់ហើយពីអ័ប្រាហាំ ជាអ្នកបំរើទ្រង់ដែរ