16. ដូច្នេះ ជនជាតិអ៊ីស្រាអែលនឹងលែងមានបង្អែក ដែលទាក់ទាញពួកគេឲ្យប្រព្រឹត្តអំពើបាប ដោយបែរទៅរកស្រុកអេស៊ីបមកជួយ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់»។
17. នៅឆ្នាំទីម្ភៃប្រាំពីរ ថ្ងៃទីមួយ ក្នុងខែទីមួយ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
18. «កូនមនុស្សអើយ នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានប្រើកងទ័ពរបស់ខ្លួនឲ្យប្រឹងប្រែងវាយយកក្រុងទីរ៉ុស។ ទាហានបាប៊ីឡូនទាំងអស់ខំប្រឹងរហូតដល់ជ្រុះសក់ និងមានស្នាមរបួសពេញស្មា តែស្ដេចស្រុកបាប៊ីឡូន និងកងទ័ព ពុំបានទទួលជ័យជំនះ ពីការវាយលុកក្រុងទីរ៉ុសឡើយ។
19. ហេតុនេះ យើងប្រកាសក្នុងនាមយើងជាព្រះជាអម្ចាស់ថា យើងប្រគល់ស្រុកអេស៊ីបឲ្យនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ នេប៊ូក្នេសានឹងនាំយកទ្រព្យសម្បត្តិស្រុកអេស៊ីបទៅស្រុករបស់ខ្លួន ស្ដេចនេះនឹងរឹបអូសយកទាំងអស់ ឥតទុកឲ្យនៅសល់អ្វីឡើយ។ ស្ដេចនឹងយកជយភ័ណ្ឌធ្វើជាបៀវត្សរ៍ចែកឲ្យកងទ័ពរបស់ខ្លួន។
20. យើងប្រគល់ស្រុកអេស៊ីបឲ្យនេប៊ូក្នេសា ទុកជាកំរៃចំពោះកិច្ចការដែលគេបានធ្វើ ដ្បិតពួកទាហានរបស់ស្ដេចនេះបានធ្វើការឲ្យយើង -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
21. នៅថ្ងៃនោះយើងនឹងពង្រឹងកម្លាំងជនជាតិអ៊ីស្រាអែល។ រីឯអ្នកវិញ កូនមនុស្សអើយ យើងនឹងឲ្យអ្នកនិយាយបាន ពួកគេនឹងឮពាក្យអ្នក ហើយទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។