ហេតុនេះ យើងប្រកាសក្នុងនាមយើងជាព្រះជាអម្ចាស់ថា យើងប្រគល់ស្រុកអេស៊ីបឲ្យនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ នេប៊ូក្នេសានឹងនាំយកទ្រព្យសម្បត្តិស្រុកអេស៊ីបទៅស្រុករបស់ខ្លួន ស្ដេចនេះនឹងរឹបអូសយកទាំងអស់ ឥតទុកឲ្យនៅសល់អ្វីឡើយ។ ស្ដេចនឹងយកជយភ័ណ្ឌធ្វើជាបៀវត្សរ៍ចែកឲ្យកងទ័ពរបស់ខ្លួន។