1. ព្រះអម្ចាស់មានព្រះបន្ទូលថា:ចូរស្រែកឲ្យអស់ទំហឹងកុំញញើតឡើយ!ចូរបន្លឺសំឡេងឲ្យលាន់រំពងដូចត្រែចូរប្រាប់ប្រជាជនរបស់យើងឲ្យស្គាល់ការបះបោររបស់ខ្លួនចូរប្រាប់កូនចៅលោកយ៉ាកុបឲ្យស្គាល់អំពើបាបរបស់គេផង!
2. រៀងរាល់ថ្ងៃ គេសាកសួរចង់ស្គាល់បំណងរបស់យើង។គេធ្វើហាក់ដូចជាប្រជាជាតិមួយដែលប្រព្រឹត្តអំពើសុចរិតឥតបោះបង់ក្រឹត្យវិន័យព្រះរបស់ខ្លួនទេ។គេទាមទារសុំឲ្យយើងវិនិច្ឆ័យពួកគេតាមយុត្តិធម៌ព្រមទាំងចង់ឲ្យយើងស្ថិតនៅជាមួយគេ។
3. ពួកគេតែងពោលថា“យើងតមអាហារបានប្រយោជន៍អ្វីបើព្រះអង្គមិនទតមើលផងនោះ!។យើងបន្ទាបខ្លួនបានប្រយោជន៍អ្វីបើព្រះអង្គមិនចាប់អារម្មណ៍ផងនោះ!”។យើងប្រាប់ពួកគេឲ្យដឹងវិញថា«នៅថ្ងៃដែលអ្នករាល់គ្នាតមអាហារអ្នករាល់គ្នាតែងតែឆ្លៀតរកផលប្រយោជន៍អ្នករាល់គ្នាវាយធ្វើបាបកម្មករទាំងអស់របស់ខ្លួនថែមទៀតផង។
4. អ្នករាល់គ្នាតមអាហារ ទាំងរករឿងឈ្លោះប្រកែក និងវាយតប់គ្នាយ៉ាងឃោរឃៅគឺអ្នករាល់គ្នាពុំបានតមអាហារឲ្យស្របតាមគោលការណ៍របស់ថ្ងៃតមអាហារដើម្បីឲ្យពាក្យទូលអង្វររបស់អ្នករាល់គ្នាលាន់ឮទៅដល់យើងឡើយ។
5. អ្នករាល់គ្នាតមអាហារ និងបន្ទាបខ្លួនបែបនេះស្មានថាយើងពេញចិត្តឬ?អ្នករាល់គ្នាអោនក្បាលដូចដើមកក់ត្រូវខ្យល់បក់អ្នករាល់គ្នាក្រាបលើបាវនិងអង្គុយលើផេះបែបនេះ ស្មានថាជាការតមអាហារដែលគាប់ចិត្តយើងឬ?
6. ការតមអាហារដែលគាប់ចិត្តយើងគឺត្រូវដោះលែងអ្នកទោសដែលអ្នកយកមកដាក់ច្រវាក់ដោយអយុត្តិធម៌ត្រូវដោះនឹមដែលអ្នកដាក់លើគេនោះចេញត្រូវដោះលែងអ្នកដែលត្រូវគេសង្កត់សង្កិនឲ្យមានសេរីភាពឡើងវិញពោលគឺត្រូវបំបាក់នឹមគ្រប់យ៉ាង។
7. ត្រូវចែកអាហារឲ្យអ្នកស្រេកឃ្លានត្រូវទទួលជនក្រីក្រ ដែលគ្មានទីជម្រកឲ្យស្នាក់នៅជាមួយ។បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់ត្រូវចែកឲ្យគ្នាស្លៀកពាក់ផងហើយមិនត្រូវគេចខ្លួនពីបងប្អូនណាដែលមកពឹងពាក់អ្នកឡើយ។
8. បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នកនឹងលេចចេញមកដូចថ្ងៃរះស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័សសេចក្ដីសុចរិតរបស់អ្នកនឹងស្ថិតនៅពីមុខអ្នកជានិច្ចហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ក៏ស្ថិតនៅពីក្រោយអ្នកដែរ។
9. ប្រសិនបើអ្នកស្រែកអង្វរ ព្រះអម្ចាស់នឹងព្រះសណ្ដាប់អ្នក។បើអ្នកស្រែកហៅព្រះអង្គនោះទ្រង់នឹងមានព្រះបន្ទូលតបមកវិញថា“យើងមកហើយ!”។ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមកំហែងឈប់ចោទមួលបង្កាច់គេ
10. ប្រសិនបើអ្នកសុខចិត្តបេះអាហារពីមាត់ខ្លួនយកទៅឲ្យអ្នកដែលស្រេកឃ្លានប្រសិនបើអ្នកយកម្ហូបអាហារទៅចំអែតមនុស្សទុគ៌តនោះពន្លឺរបស់អ្នកនឹងចែងចាំងក្នុងទីងងឹតហើយភាពងងឹតរបស់អ្នកនឹងប្រែទៅជាភ្លឺដូចពន្លឺថ្ងៃត្រង់ដែរ។