អេម៉ុស 6:5-8 Khmer Standard Version (KHSV)

5. អ្នក​រាល់​គ្នា​ប្រឹង​ច្រៀង​ឡូឡាទាំង​លេង​ពិណ​កំដរ​ចង់​ធ្វើ​ដូច​ស្ដេច​ដាវីឌ។

6. អ្នក​រាល់​គ្នា​ផឹក​ស្រា​នៅ​ក្នុង​ពែង​ធំៗអ្នក​រាល់​គ្នា​លាប​ទឹក​អប់​ដ៏​មាន​តម្លៃតែ​អ្នក​រាល់​គ្នា​ឥត​ឈឺ​ចាប់​ចំពោះ​ការ​វិនាសរបស់​កូន​ចៅ​លោក​យ៉ូសែប​ទេ។

7. ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នាត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​មុន​គេ។ពួក​ខ្ជិល​ច្រអូស​ដូច​អ្នក​រាល់​គ្នានឹង​លែង​ស្គាល់​ការ​សប្បាយ​ទៀត​ហើយ។

8. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា៖«យើង​ស្អប់​អំនួត​របស់​កូន​ចៅ​លោក​យ៉ាកុបយើង​មិន​ចូល​ចិត្ត​នឹង​ប្រាសាទ​របស់​ពួក​គេ​ទេយើង​នឹង​ប្រគល់​សាម៉ារី និង​អ្វីៗ​នៅ​ក្រុង​នេះទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ»-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។

អេម៉ុស 6