អស់អ្នកដែលរស់ដោយឥតកង្វល់នៅក្រុងស៊ីយ៉ូននិងអស់អ្នកដែលរស់យ៉ាងសុខស្រួលនៅលើភ្នំសាម៉ារីអើយអ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន!អ្នករាល់គ្នាជាប្រមុខនៃប្រជាជាតិដ៏សំខាន់ជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយពូជពង្សអ៊ីស្រាអែលយកអ្នករាល់គ្នាធ្វើជាបង្អែក។