20. ថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃងងឹតមិនមែនជាថ្ងៃមានពន្លឺទេជាថ្ងៃអន្ធការ គ្មានពន្លឺរស្មីអ្វីសោះ។
21. «យើងមិនចូលចិត្តពិធីបុណ្យរបស់អ្នករាល់គ្នាហើយយើងក៏មិនអាចទ្រាំនឹងពិធីផ្សេងៗដែលអ្នករាល់គ្នាប្រារព្ធដែរ។
22. ពេលអ្នករាល់គ្នាយកតង្វាយដុតនិងតង្វាយម្សៅ មកឲ្យយើងយើងមិនពេញចិត្តទេយើងក៏មិនរវីរវល់នឹងកូនគោដ៏ធាត់ៗដែលអ្នករាល់គ្នាយកមកធ្វើយញ្ញបូជាមេត្រីភាពដែរ។
23. ចូរឈប់ច្រៀងទំនុកតម្កើងដ៏ស្រកៀរត្រចៀកនេះទៅ!យើងក៏មិនចង់ស្ដាប់សំឡេងពិណរបស់អ្នករាល់គ្នាដែរ។
24. ផ្ទុយទៅវិញ ចូរគោរពច្បាប់ទុកដូចជាប្រភពនៃជីវិតរបស់អ្នករាល់គ្នាហើយឲ្យយុត្តិធម៌ហូរចេញមកដូចទឹកស្ទឹងដែលមិនចេះរីងស្ងួត។
25. កូនចៅអ៊ីស្រាអែលអើយក្នុងរយៈពេលសែសិបឆ្នាំនៅវាលរហោស្ថានតើអ្នករាល់គ្នាមានយកយញ្ញបូជានិងតង្វាយផ្សេងៗមកឲ្យយើងឬទេ?
26. ឥឡូវនេះ ដោយអ្នករាល់គ្នាថ្វាយបង្គំស៊ីគុតជាទេវរាជរបស់អ្នកនិងគីយូនជាព្រះរបស់អ្នករាល់គ្នាព្រមទាំងរូបផ្កាយរបស់ព្រះនោះដែលអ្នករាល់គ្នាបានសូនដោយដៃខ្លួនឯង