2. អ៊ីស្រាអែលដែលជាស្ត្រីព្រហ្មចារី ត្រូវរលំហើយនាងមិនអាចក្រោកឡើងវិញបានទៀតទេ។នាងដេកដួលនៅលើទឹកដីរបស់ខ្លួនគ្មាននរណាលើកនាងឡើយ
3. ដ្បិតព្រះជាអម្ចាស់មានព្រះបន្ទូលថា៖«ក្រុងរបស់អ៊ីស្រាអែលដែលចាត់ទាហានមួយពាន់នាក់ឲ្យទៅច្បាំងឃើញពួកគេត្រឡប់មកវិញតែមួយរយនាក់។ក្រុងដែលចាត់ទាហានមួយរយនាក់ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញតែដប់នាក់ប៉ុណ្ណោះ!»។
4. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់កូនចៅអ៊ីស្រាអែលថា៖«ចូរស្វែងរកយើងនោះអ្នករាល់គ្នានឹងមានជីវិត។
5. កុំទៅបេតអែល កុំទៅគីលកាលកុំទៅបៀរសេបាឡើយដ្បិតអ្នកក្រុងគីលកាលនឹងត្រូវគេកៀរយកទៅជាឈ្លើយទាំងអស់គ្នារីឯបេតអែលដែលជាដំណាក់របស់ព្រះជាម្ចាស់នឹងក្លាយទៅដំណាក់ទុច្ចរិត»។
6. កូនចៅលោកយ៉ូសែបអើយចូរស្វែងរកព្រះអម្ចាស់នោះអ្នករាល់គ្នានឹងមានជីវិត!ចូរប្រយ័ត្ន ក្រែងព្រះអង្គឆាបឆេះអ្នករាល់គ្នាហើយគ្មាននរណានៅបេតអែលអាចនឹងពន្លត់បានឡើយ។