អេម៉ុស 5:19-27 Khmer Standard Version (KHSV)

19. ថ្ងៃ​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​រត់គេច​ផុត​ពី​សិង្ហ ហើយ​ទៅ​ជួប​ខ្លា‌ឃ្មុំពេល​រត់​ទៅ​ដល់​ផ្ទះ​វិញគាត់​ច្រត់​ដៃ​លើ​ជញ្ជាំង ហើយ​ត្រូវ​ពស់​ចឹក។

20. ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជា​ថ្ងៃ​ងងឹតមិន​មែន​ជា​ថ្ងៃ​មាន​ពន្លឺ​ទេជា​ថ្ងៃ​អន្ធការ គ្មាន​ពន្លឺ​រស្មី​អ្វី​សោះ។

21. «យើង​មិន​ចូល​ចិត្ត​ពិធី​បុណ្យ​របស់​អ្នក​រាល់​គ្នាហើយ​យើង​ក៏​មិន​អាច​ទ្រាំ​នឹង​ពិធី​ផ្សេងៗដែល​អ្នក​រាល់​គ្នា​ប្រារព្ធ​ដែរ។

22. ពេល​អ្នក​រាល់​គ្នា​យក​តង្វាយ​ដុតនិង​តង្វាយ​ម្សៅ មក​ឲ្យ​យើងយើង​មិន​ពេញ​ចិត្ត​ទេយើង​ក៏​មិន​រវី‌រវល់​នឹង​កូន​គោ​ដ៏​ធាត់ៗដែល​អ្នក​រាល់​គ្នា​យក​មក​ធ្វើយញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។

23. ចូរ​ឈប់​ច្រៀង​ទំនុក‌តម្កើងដ៏​ស្រកៀរ​ត្រចៀក​នេះ​ទៅ!យើង​ក៏​មិន​ចង់​ស្ដាប់​សំឡេង​ពិណរបស់​អ្នក​រាល់​គ្នា​ដែរ។

24. ផ្ទុយ​ទៅ​វិញ ចូរ​គោរព​ច្បាប់​ទុក​ដូច​ជាប្រភព​នៃ​ជីវិត​របស់​អ្នក​រាល់​គ្នាហើយ​ឲ្យ​យុត្តិធម៌​ហូរ​ចេញ​មកដូច​ទឹក​ស្ទឹង​ដែល​មិន​ចេះ​រីង​ស្ងួត។

25. កូន​ចៅ​អ៊ីស្រា‌អែល​អើយក្នុង​រយៈ​ពេល​សែ‌សិប​ឆ្នាំ​នៅ​វាល​រហោ‌ស្ថានតើ​អ្នក​រាល់​គ្នា​មាន​យក​យញ្ញ‌បូជានិង​តង្វាយ​ផ្សេងៗ​មក​ឲ្យ​យើង​ឬ​ទេ?

26. ឥឡូវ​នេះ ដោយ​អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំស៊ីគុត​ជា​ទេវ‌រាជ​របស់​អ្នកនិង​គីយូន​ជា​ព្រះ​របស់​អ្នក​រាល់​គ្នាព្រម​ទាំង​រូប​ផ្កាយ​របស់​ព្រះ​នោះដែល​អ្នក​រាល់​គ្នា​បាន​សូន​ដោយ​ដៃ​ខ្លួន​ឯង

27. យើង​នឹង​កៀរ​អ្នក​រាល់​គ្នា​ទៅ​ឆ្ងាយ​ជាងក្រុង​ដាម៉ាស់​ទៅ​ទៀត»។នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ​ដែល​មាន​នាម​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។

អេម៉ុស 5