1. កូនចៅអ៊ីស្រាអែលអើយចូរនាំគ្នាស្ដាប់ពាក្យនេះ!ចូរស្ដាប់ទំនួញដែលខ្ញុំស្មូត្រអំពីអ្នករាល់គ្នា!
2. អ៊ីស្រាអែលដែលជាស្ត្រីព្រហ្មចារី ត្រូវរលំហើយនាងមិនអាចក្រោកឡើងវិញបានទៀតទេ។នាងដេកដួលនៅលើទឹកដីរបស់ខ្លួនគ្មាននរណាលើកនាងឡើយ
3. ដ្បិតព្រះជាអម្ចាស់មានព្រះបន្ទូលថា៖«ក្រុងរបស់អ៊ីស្រាអែលដែលចាត់ទាហានមួយពាន់នាក់ឲ្យទៅច្បាំងឃើញពួកគេត្រឡប់មកវិញតែមួយរយនាក់។ក្រុងដែលចាត់ទាហានមួយរយនាក់ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញតែដប់នាក់ប៉ុណ្ណោះ!»។
4. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់កូនចៅអ៊ីស្រាអែលថា៖«ចូរស្វែងរកយើងនោះអ្នករាល់គ្នានឹងមានជីវិត។
5. កុំទៅបេតអែល កុំទៅគីលកាលកុំទៅបៀរសេបាឡើយដ្បិតអ្នកក្រុងគីលកាលនឹងត្រូវគេកៀរយកទៅជាឈ្លើយទាំងអស់គ្នារីឯបេតអែលដែលជាដំណាក់របស់ព្រះជាម្ចាស់នឹងក្លាយទៅដំណាក់ទុច្ចរិត»។
6. កូនចៅលោកយ៉ូសែបអើយចូរស្វែងរកព្រះអម្ចាស់នោះអ្នករាល់គ្នានឹងមានជីវិត!ចូរប្រយ័ត្ន ក្រែងព្រះអង្គឆាបឆេះអ្នករាល់គ្នាហើយគ្មាននរណានៅបេតអែលអាចនឹងពន្លត់បានឡើយ។
7. អ្នករាល់គ្នាបានធ្វើឲ្យយុត្តិធម៌ប្រែទៅជាពិសពុលព្រមទាំងជាន់ឈ្លីសេចក្ដីសុចរិតទៀតផង។
8. ព្រះអង្គបង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័លព្រះអង្គធ្វើឲ្យភាពអន្ធការប្រែទៅជាពន្លឺនៅពេលថ្ងៃរះព្រះអង្គធ្វើឲ្យថ្ងៃប្រែទៅជាយប់ងងឹតព្រះអង្គហៅទឹកសមុទ្រមកស្រោចស្រពផែនដីព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។
9. ព្រះអង្គធ្វើឲ្យមហន្តរាយកើតយ៉ាងទាន់ហន់ចំពោះអ្នកខ្លាំងពូកែហើយធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវវិនាស។
10. ពួកគេស្អប់ចៅក្រមដែលកាត់ក្ដីដោយយុត្តិធម៌ពួកគេមិនចូលចិត្តសាក្សីទៀងត្រង់ទេ។
11. អ្នករាល់គ្នាជិះជាន់ជនទុគ៌តហើយរឹបអូសយកស្រូវរបស់គេហេតុនេះហើយបានជាអ្នករាល់គ្នានឹងមិនអាចរស់នៅក្នុងផ្ទះដ៏មានតម្លៃដែលអ្នករាល់គ្នាបានសង់នោះទេ។អ្នករាល់គ្នាក៏ពុំអាចផឹកស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពីចម្ការដែលអ្នករាល់គ្នាបានដាំនោះដែរ។
12. «យើងដឹងថា អ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតជាច្រើនហើយអំពើបាបរបស់អ្នករាល់គ្នាក៏ធ្ងន់ធ្ងរដែរអ្នករាល់គ្នាសង្កត់សង្កិនមនុស្សសុចរិតអ្នករាល់គ្នាទទួលសំណូកហើយមិនរកយុត្តិធម៌ឲ្យជនក្រីក្រទេ។
13. បច្ចុប្បន្នកាលនេះជាគ្រាមួយដ៏លំបាកហេតុនេះហើយបានជាអ្នកមានប្រាជ្ញាសុខចិត្តនៅស្ងៀម»។