9. អ្នកណាទ្រាំរស់នៅក្នុងក្រុងនេះតទៅមុខទៀត អ្នកនោះនឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ រីឯអ្នកចេញទៅចុះចូលនឹងជនជាតិខាល់ដេដែលឡោមព័ទ្ធទីក្រុង នឹងបានរួចជីវិត។
10. យើងងាកមករកក្រុងនេះ ដើម្បីដាក់ទោស គឺមិនមែនឲ្យពរទេ។ យើងនឹងប្រគល់ទីក្រុងទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងដុតកម្ទេចទីក្រុង”» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
11. «ចូរប្រកាសប្រាប់ញាតិវង្សរបស់ស្ដេចស្រុកយូដាដូចតទៅ:សូមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
12. ព្រះរាជវង្សរបស់ស្ដេចដាវីឌអើយ! ព្រះអម្ចាស់មានព្រះបន្ទូលថា:“ចូរនាំគ្នារកយុត្តិធម៌តាំងពីព្រលឹម។ចូរដោះលែងអស់អ្នកដែលត្រូវគេជិះជាន់សង្កត់សង្កិន។បើអ្នករាល់គ្នាមិនលះបង់អំពើអាក្រក់ទេនោះកំហឹងរបស់យើងផ្ទុះឡើងដូចភ្លើងឆេះសន្ធោសន្ធៅ គ្មាននរណាអាចពន្លត់បាន។
13. អស់អ្នកដែលរស់នៅត្រង់ដីទំនាបនិងនៅត្រង់ថ្មរាបអើយយើងប្រឆាំងនឹងអ្នករាល់គ្នាហើយ!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -គឺយើងប្រឆាំងនឹងអ្នករាល់គ្នាដែលពោលថាតើនរណាអាចចុះមកវាយពួកយើងតើនរណាអាចចូលមកក្នុងទីតាំងរបស់យើង?