ព្រះរាជវង្សរបស់ស្ដេចដាវីឌអើយ! ព្រះអម្ចាស់មានព្រះបន្ទូលថា:“ចូរនាំគ្នារកយុត្តិធម៌តាំងពីព្រលឹម។ចូរដោះលែងអស់អ្នកដែលត្រូវគេជិះជាន់សង្កត់សង្កិន។បើអ្នករាល់គ្នាមិនលះបង់អំពើអាក្រក់ទេនោះកំហឹងរបស់យើងផ្ទុះឡើងដូចភ្លើងឆេះសន្ធោសន្ធៅ គ្មាននរណាអាចពន្លត់បាន។