យេរេមា 21:6-14 Khmer Standard Version (KHSV)

6. យើង​នឹង​ប្រហារ​ទាំង​មនុស្ស ទាំង​សត្វ នៅ​ក្រុង​នេះ ឲ្យ​ស្លាប់ ដោយ​ជំងឺ​អាសន្ន‌រោគ​យ៉ាង​សាហាវ​បំផុត។

7. បន្ទាប់​មក​ទៀត យើង​នឹង​ប្រគល់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ពួក​មន្ត្រី ប្រជា‌ជន និង​អ្នក​ក្រុង​ដែល​នៅ​សេស‌សល់​ពី​ស្លាប់​ដោយ‌សារ​ជំងឺ​អាសន្ន‌រោគ មុខ​ដាវ និង​ទុរ្ភិក្ស ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ ស្ដេច​បាប៊ី‌ឡូន​នឹង​ប្រហារ​ជីវិត​ពួក​គេ​ដោយ​មុខ​ដាវ ឥត​អាសូរ ឥត​ត្រា​ប្រណី និង​អាណិត​មេត្តា​ឡើយ” -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។

8. «ចំណែក​ឯ​ប្រជា‌ជន​នោះ​វិញ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​មាន​ផ្លូវ​ពីរ​ឲ្យ​អ្នក​រាល់​គ្នា​ជ្រើស​រើស គឺ​ផ្លូវ​នៃ​ជីវិត និង​ផ្លូវ​នៃ​សេចក្ដី​ស្លាប់។

9. អ្នក​ណា​ទ្រាំ​រស់​នៅ​ក្នុង​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ។ រីឯ​អ្នក​ចេញ​ទៅ​ចុះ​ចូល​នឹង​ជន‌ជាតិ​ខាល់ដេ​ដែល​ឡោម‌ព័ទ្ធ​ទីក្រុង នឹង​បាន​រួច​ជីវិត។

10. យើង​ងាក​មក​រក​ក្រុង​នេះ ដើម្បី​ដាក់​ទោស គឺ​មិន​មែន​ឲ្យ​ពរ​ទេ។ យើង​នឹង​ប្រគល់​ទីក្រុង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ស្ដេច​នោះ​នឹង​ដុត​កម្ទេច​ទីក្រុង”» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

11. «ចូរ​ប្រកាស​ប្រាប់​ញាតិ‌វង្ស​របស់​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ:សូម​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!

12. ព្រះ‌រាជ‌វង្ស​របស់​ស្ដេច​ដាវីឌ​អើយ! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:“ចូរ​នាំ​គ្នា​រក​យុត្តិធម៌​តាំង​ពី​ព្រលឹម។ចូរ​ដោះ​លែង​អស់​អ្នក​ដែល​ត្រូវ​គេជិះ‌ជាន់​សង្កត់‌សង្កិន។បើ​អ្នក​រាល់​គ្នា​មិន​លះ‌បង់​អំពើ​អាក្រក់​ទេ​នោះកំហឹង​របស់​យើង​ផ្ទុះ​ឡើង​ដូច​ភ្លើងឆេះ​សន្ធោ‌សន្ធៅ គ្មាន​នរណា​អាច​ពន្លត់​បាន។

13. អស់​អ្នក​ដែល​រស់​នៅ​ត្រង់​ដី​ទំនាបនិង​នៅ​ត្រង់​ថ្ម​រាប​អើយយើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​ហើយ!- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -គឺ​យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​ដែល​ពោល​ថាតើ​នរណា​អាច​ចុះ​មក​វាយ​ពួក​យើងតើ​នរណា​អាច​ចូល​មក​ក្នុង​ទី​តាំង​របស់​យើង?

14. យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នាតាម​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្តយើង​នឹង​ដុត​ព្រៃ​របស់​អ្នក​រាល់​គ្នាឲ្យ​ឆេះ​រាល‌ដាល​ជុំ‌វិញ​អ្នក​រាល់​គ្នា”- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។

យេរេមា 21