ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖«ប្រសិនបើអ្នកវិលត្រឡប់មករកយើងនោះយើងនឹងឲ្យអ្នកវិលត្រឡប់មកបំពេញមុខងារបម្រើយើងវិញ។ប្រសិនបើអ្នកពោលពាក្យមានខ្លឹមសារជាជាងពោលពាក្យឥតបានការយើងនឹងប្រើអ្នកឲ្យនាំពាក្យរបស់យើង។ពេលនោះ ជនជាតិយូដានឹងវិលមករកអ្នកគឺមិនមែនអ្នកទេ ដែលនឹងទៅរកពួកគេ។