២ សាំយូអែល 9:11-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. នោះ​ស៊ីបា​ទូល​ទៅ​ស្តេច​ថា ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ទ្រង់​ព្រះ‌ករុណា ជា​អម្ចាស់​នៃ​ទូល‌បង្គំ បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​មក តែ​ចំណែក​មភីបូសែត​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា លោក​ត្រូវ​បរិភោគ​នៅ​តុ​យើង ទុក​ដូច​ជា​បុត្រ​ណា​មួយ​របស់​ស្តេច

12. ឯ​មភីបូសែត លោក​មាន​កូន​ប្រុស​១​ឈ្មោះ​មីកា ហើយ​អស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ស៊ីបា នោះ​សុទ្ធ​តែ​ជា​បាវ​បំរើ​របស់​មភីបូសែត​ទាំង​អស់

13. ដូច្នេះ មភីបូសែត​លោក​ក៏​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ដោយ​ព្រោះ​លោក​ត្រូវ​បរិភោគ​នៅ​តុ​នៃ​ស្តេច ហើយ​លោក​ខ្វិន​ជើង​ទាំង​២។

២ សាំយូអែល 9