1. ក្រោយនោះមក ដាវីឌទ្រង់វាយបង្ក្រាបពួកភីលីស្ទីនបានហើយ ទ្រង់ចាប់យកអំណាចទីក្រុងហ្លួង ពីកណ្តាប់ដៃនៃពួកភីលីស្ទីន
2. ទ្រង់ក៏ប្រហារសាសន៍ម៉ូអាប់ដែរ ទ្រង់ឲ្យគេដេកដង្ហែគ្នានៅដីដោយជួរៗ រួចដំរូវឲ្យត្រូវសំឡាប់២ជួរ ហើយទុកពេញ១ជួរឲ្យរស់នៅ ដូច្នេះ សាសន៍ម៉ូអាប់បានត្រឡប់ជាបាវបំរើរបស់ដាវីឌ ហើយក៏នាំយកសួយអាករមកថ្វាយ។
3. ១ទៀត ដាវីឌក៏ប្រហារហាដារេស៊ើរ បុត្រារេហុបជាស្តេចស្រុកសូបា ក្នុងកាលដែលស្តេចនោះ ទៅតាំងអំណាចខ្លួន នៅក្បែរមាត់ទន្លេអ៊ើប្រាតឡើងវិញ
4. ដាវីឌទ្រង់ចាប់យកបានពលសេះ១ពាន់៧រយនាក់ និងពលថ្មើរជើង២ម៉ឺននាក់ពីស្តេចនោះ ហើយក៏កាប់សរសៃកជើងសេះ ដែលទឹមរទេះទាំងអស់ បានទុកឲ្យនៅល្មមតែនឹងទឹមរទេះ១០០ប៉ុណ្ណោះ
5. កាលពួកសាសន៍ស៊ីរីពីក្រុងដាម៉ាសបានមក ដើម្បីជួយហាដារេស៊ើរ ជាស្តេចសូបា នោះដាវីឌក៏ប្រហារសំឡាប់ពួកស៊ីរីនោះ អស់២ម៉ឺន២ពាន់នាក់
6. រួចទ្រង់តាំងឲ្យមានពួកទាហានត្រួតត្រាមើលក្នុងស្រុកស៊ីរីប៉ែកខាងក្រុងដាម៉ាស ហើយពួកសាសន៍ស៊ីរី ក៏ចំណុះជាបាវបំរើរបស់ដាវីឌ ព្រមទាំងយកសួយអាករមកថ្វាយដែរ ព្រះយេហូវ៉ាទ្រង់ចេះតែជួយការពារដាវីឌ នៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ