4. បុត្រទី៤ គឺអ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីត បុត្រទី៥ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល
5. បុត្រទី៦ គឺយីតរាម ដែលកើតនឹងនាងអេកឡា ភរិយារបស់ដាវីឌ បុត្រទាំងនេះបានកើតឡើងដល់ដាវីឌនៅក្រុងហេប្រុន។
6. នៅគ្រាដែលរាជវង្សសូល និងរាជវង្សដាវីឌកំពុងតែមានចំបាំងដល់គ្នា នោះអ័ប៊ីនើរក៏ចំរើនកំឡាំងខ្លួនខាងឯរាជវង្សសូល
7. រីឯសូល ទ្រង់មានអ្នកម្នាងម្នាក់ឈ្មោះរីសប៉ា ជាកូនអ័យ៉ា គ្រានោះ អ៊ីស-បូសែតមានព្រះបន្ទូលទៅអ័ប៊ីនើរថា ហេតុអ្វីបានជាអ្នកចូលទៅឯស្ត្រីអ្នកម្នាងរបស់បិតាយើងដូច្នេះ
8. នោះអ័ប៊ីនើរក៏មានសេចក្តីកំហឹងឆួលឡើង ដោយព្រោះពាក្យរបស់អ៊ីស-បូសែត ហើយទូលថា ទូលបង្គំជាក្បាលឆ្កែរបស់ផងពួកយូដាឬអី សព្វថ្ងៃនេះ ទូលបង្គំកំពុងតែសំដែងគុណ ដល់រាជវង្សរបស់សូល ជាបិតាទ្រង់ ព្រមទាំងវង្សានុវង្ស និងមិត្រសំឡាញ់ទ្រង់ផង ដោយមិនបានប្រគល់ទ្រង់ ទៅក្នុងកណ្តាប់ដៃដាវីឌឡើយ តែនៅថ្ងៃនេះ ទ្រង់ហ៊ានបន្ទោសទូលបង្គំ ពីរឿងស្រីនោះឬ
9. បើសិនជាទូលបង្គំមិនលើកដាវីឌឡើង តាមដូចជាព្រះយេហូវ៉ាបានស្បថនឹងទ្រង់ហើយ នោះសូមឲ្យព្រះធ្វើដល់អ័ប៊ីនើរខ្ញុំនេះយ៉ាងដូច្នោះ ហើយលើសទៅទៀតផង
10. គឺទូលបង្គំនឹងផ្ទេររាជ្យ ពីរាជវង្សសូល
11. នោះទ្រង់រកឆ្លើយតបនឹងអ័ប៊ីនើរសូម្បីតែ១ម៉ាត់ក៏មិនបានផង ដោយព្រោះខ្លាចលោក។
12. នោះអ័ប៊ីនើរចាត់សារឲ្យទៅឯដាវីឌ ដោយនូវឈ្មោះខ្លួន ដើម្បីទូលថា តើអ្នកណាជាស្តេចផែនដី សូមតាំងសញ្ញានឹងទូលបង្គំចុះ នោះទូលបង្គំនឹងចូលដៃខាងទ្រង់ ដើម្បីនឹងនាំពួកអ៊ីស្រាអែលទាំងអស់ ឲ្យវិលមកខាងទ្រង់
13. ដាវីឌក៏តបថា អើ យើងនឹងចុះសញ្ញានឹងអ្នក ប៉ុន្តែ តោងឲ្យអ្នកធ្វើការនេះសិន គឺអ្នកមិនឃើញមុខយើងឡើយ ទាល់តែបាននាំមីកាល ជាបុត្រីសូលមក ក្នុងកាលដែលអ្នកមកសួរយើង