1. នៅគ្រានោះ រាជវង្សសូល និងរាជវង្សដាវីឌ គេច្បាំងគ្នាអស់កាលជាយូរ តែដាវីឌចេះតែមានកំឡាំងខ្លាំងឡើង ហើយរាជវង្សសូលក៏កាន់តែខ្សោយទៅ។
2. រីឯនៅក្រុងហេប្រុន ដាវីឌបង្កើតបានបុត្រាខ្លះ បុត្រច្បងរបស់ទ្រង់ គឺអាំណូន ដែលកើតនឹងនាងអ័ហ៊ីណោមជាអ្នកស្រុកយេសរាល
3. បុត្របន្ទាប់ គឺគីលាប ដែលកើតនឹងនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ប្រពន្ធរបស់ខ្មោចណាបាល បុត្រទី៣ គឺអាប់សាឡំម ជាបុត្រនាងម្អាកា ដែលជាបុត្រីរបស់តាលម៉ាយ ស្តេចស្រុកកេស៊ូរី
4. បុត្រទី៤ គឺអ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីត បុត្រទី៥ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល
5. បុត្រទី៦ គឺយីតរាម ដែលកើតនឹងនាងអេកឡា ភរិយារបស់ដាវីឌ បុត្រទាំងនេះបានកើតឡើងដល់ដាវីឌនៅក្រុងហេប្រុន។
6. នៅគ្រាដែលរាជវង្សសូល និងរាជវង្សដាវីឌកំពុងតែមានចំបាំងដល់គ្នា នោះអ័ប៊ីនើរក៏ចំរើនកំឡាំងខ្លួនខាងឯរាជវង្សសូល
7. រីឯសូល ទ្រង់មានអ្នកម្នាងម្នាក់ឈ្មោះរីសប៉ា ជាកូនអ័យ៉ា គ្រានោះ អ៊ីស-បូសែតមានព្រះបន្ទូលទៅអ័ប៊ីនើរថា ហេតុអ្វីបានជាអ្នកចូលទៅឯស្ត្រីអ្នកម្នាងរបស់បិតាយើងដូច្នេះ