16. ចំណែកពួកអ្នកខ្លាំងពូកែទាំង៣នាក់នោះ ក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកអណ្តូង នៅមាត់ទ្វារបេថ្លេហិមយកមកថ្វាយដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយដល់ព្រះយេហូវ៉ាវិញ
17. រួចទូលថា ឱព្រះយេហូវ៉ាអើយ សូមឲ្យការយ៉ាងនេះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទូលបង្គំធ្វើឡើយ តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬអី គឺដោយហេតុនោះ បានជាទ្រង់មិនព្រមសោយទឹកនោះទេ អ្នកខ្លាំងពូកែទាំង៣នេះ បានប្រព្រឹត្តយ៉ាងដូច្នោះ។
18. ឯអ័ប៊ីសាយ ជាប្អូនយ៉ូអាប់កូនសេរូយ៉ា លោកជាមេលើអ្នកទាំង៣នោះ លោកបានលើកលំពែងសំឡាប់៣០០នាក់ ហើយក៏ល្បីឈ្មោះក្នុង៣នាក់នោះ
19. ក្នុងបណ្តា៣នាក់នោះ គេរាប់អានលោកជាងគេ បានជាលើកលោកធ្វើជាមេ ប៉ុន្តែ លោកមិនស្មើនឹងពួក៣នាក់មុននោះទេ។
20. រីឯបេណាយ៉ា ជាកូនយេហូយ៉ាដា ជាកូនរបស់អ្នកខ្លាំងពូកែម្នាក់នៅកាបសៀល ជាអ្នកដែលបានធ្វើការមានថ្វីដៃច្រើន លោកបានសំឡាប់កូនទាំង២របស់អ័រាលសាសន៍ម៉ូអាប់ទៅ ហើយក៏ចុះទៅក្នុងរណ្តៅសំឡាប់សត្វសិង្ហ១នៅថ្ងៃមានហិមៈ
21. ហើយលោកសំឡាប់សាសន៍អេស៊ីព្ទម្នាក់ដែលគួរស្ញែងខ្លាច វាកាន់លំពែងនៅដៃ តែលោកមានតែដំបងកាន់ចុះទៅឯវាប៉ុណ្ណោះ ក៏កន្ត្រាក់យកលំពែងពីដៃនៃសាសន៍អេស៊ីព្ទនោះបាន រួចចាក់សំឡាប់ និងលំពែងរបស់ខ្លួនវានោះឯង
22. គឺការយ៉ាងនោះដែលបេណាយ៉ា ជាកូនយេហូយ៉ាដាបានធ្វើ ហើយក៏មានល្បីឈ្មោះក្នុងពួកខ្លាំងពូកែទាំង៣០នាក់នោះ
23. គេរាប់អានលោក ជាជាងមនុស្ស៣០នាក់ តែលោកមិនស្មើនឹងពួក៣នាក់មុននោះទេ ដាវីឌទ្រង់តាំងលោកឲ្យត្រួតលើពួកទាហានរក្សាអង្គ។
24. ឯអេសាអែល ជាប្អូនយ៉ូអាប់ លោកជាម្នាក់ក្នុងពួក៣០នាក់នោះដែរ អែលហាណាន ជាកូនដូដូរ ពីក្រុងបេថ្លេហិម
25. សាំម៉ា ជាពួកហារ៉ុឌ អេលីកា ជាពួកហារ៉ុឌ
26. ហេលែស ជាពួកប៉ាលធី អ៊ីរ៉ា ជាកូនអ៊ីកកែស ពីក្រុងត្កូអា
27. អ័បៀស៊ើរ ពីអាន៉ាថោត មប៊ូណាយ ជាពួកហ៊ូសាយ
28. សាលម៉ូន ជាពួកអ័ហូអា ម៉ាហារ៉ាយ ពីនថូផា
29. ហេលែប ជាកូនប្អាណាពីនថូផា អ៊ីតតាយ ជាកូនរីបាយពីគីបៀរ ក្នុងពូជកូនចៅបេនយ៉ាមីន
30. បេណាយ៉ា ពីពីរ៉ាថូន ហ៊ីដាយ ពីណាហាលេ-កាអាស
31. អ័ប៊ី-អាលបូន ពីអើរ៉ាបា អាសម៉ាវែត ពីបាហ៊ូរីម
32. អេលីយ៉ាបា ពីស្អាឡាប៊ីន ពួកកូនយ៉ាសេន យ៉ូណាថាន
33. សាំម៉ា ពីស្អាហារ៉ារី អ័ហ៊ីយ៉ាម ជាកូនសារ៉ើរ ពីស្រុកហារ៉ារី
34. អេលីផាលេត ជាកូនអ័ហាសបាយ កូនរបស់ម្នាក់ក្នុងពួកម៉ាកាធី អេលាម ជាកូនអ័ហ៊ីថូផែល ពួកគីឡោ