46. ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅ ហើយនឹងចេញពីទីពួនរបស់គេមកដោយញាប់ញ័រ។
47. ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ សូមក្រាបថ្វាយបង្គំដល់ថ្មដានៃទូលបង្គំ ហើយសូមឲ្យព្រះដ៏ជាថ្មដានៃសេចក្តីសង្គ្រោះទូលបង្គំ បានលើកជាខ្ពស់ឡើង
48. គឺជាព្រះដែលសំរេចសេចក្តីសងសឹកជំនួសទូលបង្គំ ហើយបង្ក្រាបសាសន៍ផ្សេងៗនៅក្រោមអំណាចទូលបង្គំ
49. ព្រមទាំងនាំទូលបង្គំចេញឲ្យរួចពីពួកខ្មាំងសត្រូវ ហើយលើកទូលបង្គំឡើងជាខ្ពស់ ជាងអស់អ្នកដែលលើកខ្លួនទាស់នឹងទូលបង្គំ ក៏ដោះទូលបង្គំ ឲ្យរួចពីមនុស្សច្រឡោតផង
50. ហេតុដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ ហើយនឹងច្រៀងទំនុកសរសើរថ្វាយដល់ព្រះនាមទ្រង់។