3. ព្រះទ្រង់ជាថ្មដានៃទូលបង្គំៗនឹងយកទ្រង់ជាទីពឹង ទ្រង់ក៏ជាខែល ជាស្នែងនៃសេចក្តីសង្គ្រោះរបស់ទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាទីជ្រកកោននៃទូលបង្គំ ទ្រង់ជាអ្នកជួយសង្គ្រោះ ដែលសង្គ្រោះទូលបង្គំឲ្យរួចពីអំណាចអាក្រក់
4. ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដែលទ្រង់គាប់គួរសរសើរ យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ ឲ្យរួចពីពួកខ្មាំងសត្រូវហើយ
5. ដ្បិតរលកនៃសេចក្តីស្លាប់បានព័ទ្ធជុំវិញទូលបង្គំ សេចក្តីទុច្ចរិតបានហូរជន់ឡើង បំភ័យទូលបង្គំ។
6. ខ្សែនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរុំរួបជុំវិញទូលបង្គំ ខ្សែរូតនៃសេចក្តីស្លាប់បានស្ទះផ្លូវទូលបង្គំហើយ
7. នៅគ្រាមានសេចក្តីវេទនា នោះទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា គឺបានស្រែករកព្រះនៃទូលបង្គំ ទ្រង់ក៏ឮសំឡេងនៃទូលបង្គំពីក្នុងព្រះវិហារទ្រង់ សំរែករបស់ទូលបង្គំបានឮនៅព្រះកាណ៌ទ្រង់
8. នោះផែនដីបានញ័រកក្រើក ឫសផ្ទៃមេឃក៏រំពើក ហើយត្រូវរញ្ជួយ ដោយព្រោះទ្រង់មានសេចក្តីក្រោធ
9. មានផ្សែងហុយចេញពីព្រះនាសាទ្រង់ ភ្លើងដែលចេញពីព្រះឱស្ឋទ្រង់មក ក៏ឆេះបន្សុស ហើយផុសចេញជាព្រាកផ្លេកៗ