33. ស្តេចទ្រង់មានព្រះបន្ទូលទៅលោកថា សូមអញ្ជើញទៅជាមួយនឹងខ្ញុំ នោះខ្ញុំនឹងបីបាច់រក្សាលោក នៅឯក្រុងយេរូសាឡិម
34. តែបារស៊ីឡាយទូលឆ្លើយថា តើទូលបង្គំនឹងនៅរស់បានប៉ុន្មានទៅទៀត ដែលនឹងគួរតាមព្រះករុណា ឡើងទៅឯក្រុងយេរូសាឡិមនោះ
35. ថ្ងៃនេះ ទូលបង្គំមានអាយុ៨០ឆ្នាំហើយ តើនឹងអាចសង្កេតរបស់ល្អពីរបស់អាក្រក់បានឬអី តើទូលបង្គំ ជាបាវបំរើនៃទ្រង់ អាចនឹងភ្លក់រសនៃរបស់ដែលទទួលទាន ឬអាចស្តាប់សំឡេង របស់ពួកចំរៀងប្រុសស្រីទៀតបានឬទេ ដូច្នេះ តើគួរអ្វី ឲ្យទូលបង្គំបាននៅផ្ទុកលើព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំទៀត
36. ទូលបង្គំជាបាវបំរើទ្រង់ ចង់គ្រាន់តែឆ្លងជូនព្រះករុណា ទៅត្រឹមត្រើយទន្លេយ័រដាន់ម្ខាងប៉ុណ្ណោះទេ ហេតុអ្វីបានជាចង់សងទូលបង្គំ ដោយរង្វាន់ជាធំម៉្លេះធ្វើអី