27. កាលដាវីឌបានទៅដល់ម៉ាហាណែមហើយ នោះសូប៊ី ជាកូនណាហាស ដែលនៅត្រង់រ៉ាបា ស្រុករបស់ពួកកូនចៅអាំម៉ូន ហើយម៉ាគារជាកូនអាំមាលនៅឡូរ-ដេបារ និងបារស៊ីឡាយជាពួកកាឡាតដែលនៅរ៉ូគីលីម
28. គេយកគ្រែ ចាន ឆ្នាំងផ្សេងៗ ព្រមទាំងស្រូវភោជ្ជសាលី ស្រូវឱក ម្សៅ លាជ ពពាយ សណ្តែកបាយ និងសណ្តែកលីង
29. ទឹកឃ្មុំ ខ្លាញ់ទឹកដោះ សត្វចៀម ទឹកដោះគោខះ មកសំរាប់ដាវីឌ និងពួកបណ្តាជនដែលនៅជាមួយបានបរិភោគ ដោយថា ពួកបណ្តាជនគេស្រេកឃ្លាន ហើយល្វើយនៅទីរហោស្ថាន។