២ សាំយូអែល 17:12-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. យ៉ាង​នោះ យើង​ខ្ញុំ​រាល់​គ្នា​នឹង​ទៅ​ទាន់​ព្រះ‌បិតា​ទ្រង់ នៅ​កន្លែង​ណា​ដែល​រក​ឃើញ ហើយ​នឹង​ស្ទុះ​ទៅ​លើ ដូច​ជា​ទឹក​សន្សើម​ធ្លាក់​មក​លើ​ដី​តែ​ម្តង ឥត​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ ទោះ​ទាំង​ព្រះ​បិតា និង​ពួក​ដែល​នៅ​ជា​មួយ​ផង

13. ឬ​បើ​បាន​ចូល​ទៅ​ជ្រក​ក្នុង​ទី​ក្រុង​ណា នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ និង​យក​ពួរ ទៅ​ទាញ​អូស​ទី​ក្រុង​នោះ​ទំលាក់​ចុះ​ក្នុង​ទន្លេ ដរាប​ដល់​រក​ថ្ម​១​យ៉ាង​តូច នៅ​ទី​នោះ​មិន​ឃើញ​ផង

14. នោះ​អាប់‌សា‌ឡំម និង​ពួក​អ៊ីស្រា‌អែល​ក៏​ឆ្លើយ​ឡើង​ថា គំនិត​របស់​ហ៊ូសាយ ជា​ពួក​អើគី​នេះ ល្អ​ជាង​គំនិត​របស់​អ័ហ៊ី‌ថូ‌ផែល (ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដំរូវ​ឲ្យ​បំបាត់​គំនិត​របស់​អ័ហ៊ី‌ថូ‌ផែល​ចេញ ដើម្បី​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​អាប់‌សា‌ឡំម​វិញ)។

15. គ្រា​នោះ ហ៊ូសាយ​រ៉ាយ​រឿង​ប្រាប់​សាដុក ហើយ​នឹង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ថា អ័ហ៊ី‌ថូ‌ផែល​បាន​ទូល​ប្រាប់​ដល់​អាប់‌សា‌ឡំម និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា គួរ​ធ្វើ​ដូច្នេះ​១ៗ តែ​ខ្ញុំ​បាន​ទូល​យ៉ាង​នេះ​វិញ

16. ដូច្នេះ សូម​ចាត់​គេ​ជា​ប្រញាប់ ឲ្យ​ទៅ​ទូល​ដល់​ព្រះ‌ករុណា​ថា នៅ​យប់​នេះ សូម​ទ្រង់​កុំ​ផ្ទំ​នៅ​ទី​រហោ‌ស្ថាន​ឡើយ សូម​យាង​ឆ្លង​ទៅ​ខាង​មុខ​ទៀត​ទៅ ក្រែង​ព្រះ‌ករុណា និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ ត្រូវ​វិនាស​បាត់។

២ សាំយូអែល 17