13. នោះដាវីឌក៏យាងតាមផ្លូវទៅ ព្រមទាំងពួកទ្រង់ផង ឯស៊ីម៉ាយវាដើរតាមចង្កេះភ្នំទន្ទឹមនឹងទ្រង់ដែរ ទាំងជេរបណ្តើរ ព្រមទាំងចោលថ្មទៅលើទ្រង់ ហើយបាចសាចធូលីដីផង
14. យ៉ាងនោះស្តេច និងពួកបណ្តាជនទាំងប៉ុន្មាន ដែលនៅជាមួយ ក៏ទៅដល់ទីឈប់ទាំងអស់កំឡាំង ហើយគេសំរាកនៅទីនោះ។
15. រីឯអាប់សាឡំម និងជនជាតិអ៊ីស្រាអែលទាំងអស់គ្នា គេក៏មកដល់ក្រុងយេរូសាឡិម មានទាំងអ័ហ៊ីថូផែលមកជាមួយដែរ
16. ហើយកាលហ៊ូសាយ ជាពួកអើគី ជាសំឡាញ់ដាវីឌ បានមកដល់អាប់សាឡំម នោះលោកទូលទៅអាប់សាឡំមថា សូមឲ្យព្រះករុណាមានព្រះជន្មជាយូរអង្វែងទៅ សូមឲ្យព្រះករុណាប្រកបដោយសេចក្តីចំរើន
17. អាប់សាឡំមមានព្រះបន្ទូលទៅហ៊ូសាយថា អ្នកសងគុណដល់សំឡាញ់អ្នកយ៉ាងហ្នឹងឬ ហេតុអ្វីបានជាអ្នកមិនបានទៅតាមសំឡាញ់ទៅ