14. ប៉ុន្តែ អាំណូនមិនព្រមស្តាប់នាងឡើយ គឺបានចាប់បង្ខំដេកនឹងនាងទៅ ដោយទ្រង់មានកំឡាំងច្រើនជាង។
15. រួចមកអាំណូនមានព្រះទ័យណាយ ស្អប់ដល់នាងជាខ្លាំងក្រៃលែង ដល់ម៉្លេះបានជាសេចក្តីស្អប់ខ្ពើម ដែលទ្រង់មានដល់នាង នោះខ្លាំងលើសជាងសេចក្តីស្រឡាញ់ដែលទ្រង់បានមានដល់នាងទៅទៀត ហើយទ្រង់បណ្តេញនាងថា ចូរក្រោកឡើងទៅឲ្យបាត់ទៅ
16. នោះនាងឆ្លើយថា កុំឡើយ ដ្បិតការកំហុសដែលបណ្តេញខ្ញុំម្ចាស់នេះនោះអាក្រក់ជាងការ ដែលបានធ្វើហើយ ដល់ខ្ញុំម្ចាស់ទៅទៀត តែទ្រង់មិនព្រមស្តាប់តាមនាងឡើយ
17. ក៏ហៅអ្នកដែលតែងបំរើទ្រង់មកប្រាប់ថា ចូរយកស្រីនេះចេញទៅ រួចបិទទ្វារដាក់រនុកផង
18. ដូច្នេះ អ្នកបំរើក៏នាំនាងទៅក្រៅ រួចបិទទ្វារ ឯនាងតាម៉ារ ទ្រង់ព្រះភូសាពណ៌ផ្សេងៗ ដ្បិតពួកបុត្រីស្តេច ដែលនៅក្រមុំធ្លាប់តែងអង្គយ៉ាងនោះ
19. រួចនាងយកផេះមកដាក់លើព្រះសិរ ក៏ហែកព្រះភូសា ហើយយកព្រះហស្តដាក់លើព្រះសិរ យាងទៅទាំងទ្រង់ព្រះកន្សែងជាខ្លាំង។
20. អាប់សាឡំមជាជេដ្ឋាក៏សួរថា តើអាំណូនបងឯងបាននៅជាមួយនឹងឯងឬអី ប្អូនអើយ ចូរនៅស្ងៀមសិនចុះ ដ្បិតជាបងឯងទេ កុំឲ្យមានចិត្តព្រួយនឹងការនេះពេកឡើយ នោះនាងក៏នៅតែឯងក្នុងដំណាក់អាប់សាឡំម ជាជេដ្ឋា