11. កាលនាងទៅជិត ដើម្បីថ្វាយនំទៅឲ្យសោយ នោះទ្រង់ក៏ចាប់នាងដោយពាក្យថា ប្អូនអើយ ចូរមកដេកនឹងអញចុះ
12. តែនាងប្រកែកថា ទេ បងអើយ សូមកុំបន្ទាបខ្ញុំឡើយ ព្រោះធ្វើដូច្នេះ ខុសនឹងបវេណីក្នុងពួកអ៊ីស្រាអែលណាស់ សូមកុំធ្វើការអាក្រក់នេះឲ្យសោះ
13. ឯខ្ញុំម្ចាស់ តើនឹងយកសេចក្តីខ្មាសទៅទុកឯណា ហើយចំណែកឯបង នោះគេនឹងរាប់បង ទុកជាមនុស្សងងឹតល្ងើក្នុងសាសន៍អ៊ីស្រាអែលដែរ ដូច្នេះ សូមទូលដល់ស្តេចចុះ ដ្បិតទ្រង់មិនប្រកែក និងឲ្យខ្ញុំម្ចាស់ដល់បងទេ
14. ប៉ុន្តែ អាំណូនមិនព្រមស្តាប់នាងឡើយ គឺបានចាប់បង្ខំដេកនឹងនាងទៅ ដោយទ្រង់មានកំឡាំងច្រើនជាង។
15. រួចមកអាំណូនមានព្រះទ័យណាយ ស្អប់ដល់នាងជាខ្លាំងក្រៃលែង ដល់ម៉្លេះបានជាសេចក្តីស្អប់ខ្ពើម ដែលទ្រង់មានដល់នាង នោះខ្លាំងលើសជាងសេចក្តីស្រឡាញ់ដែលទ្រង់បានមានដល់នាងទៅទៀត ហើយទ្រង់បណ្តេញនាងថា ចូរក្រោកឡើងទៅឲ្យបាត់ទៅ
16. នោះនាងឆ្លើយថា កុំឡើយ ដ្បិតការកំហុសដែលបណ្តេញខ្ញុំម្ចាស់នេះនោះអាក្រក់ជាងការ ដែលបានធ្វើហើយ ដល់ខ្ញុំម្ចាស់ទៅទៀត តែទ្រង់មិនព្រមស្តាប់តាមនាងឡើយ