1. រីឯក្រោយដែលសូលបានសុគតហើយ កាលដាវីឌបានត្រឡប់មក ពីវាយពួកអាម៉ាលេកវិញ ហើយបាននៅក្រុងស៊ីកឡាក់អស់២ថ្ងៃ
2. នោះដល់ថ្ងៃទី៣ មានមនុស្សម្នាក់មកពីទីបោះទ័ពរបស់សូល ស្លៀកពាក់រហែករហោក ហើយមានដីនៅលើក្បាល កាលមកដល់ដាវីឌ នោះក៏ទំលាក់ខ្លួនក្រាបចុះដល់ដីដោយគោរព
3. ដាវីឌសួរថា អ្នកមកពីណា គាត់ជំរាបថា ខ្ញុំបានរត់រួចមកពីកងទ័ពអ៊ីស្រាអែល
4. ដាវីឌសួរថា ចុះយ៉ាងដូចម្តេចទៅ សូមប្រាប់ខ្ញុំផង គាត់ជំរាបថា ពួកបណ្តាទ័ពបានរត់ពីចំបាំងចេញ ហើយមានមនុស្សជាច្រើនបានដួលស្លាប់ដែរ ឯសូល និងយ៉ូណាថាន ជាបុត្រាទ្រង់ ក៏បានសុគតហើយ
5. រួចដាវីឌសួរអ្នកកំឡោះ ដែលនាំដំណឹងមកជំរាបនោះថា ដូចម្តេចបានជាអ្នកដឹងថា សូល និងយ៉ូណាថានជាបុត្រាទ្រង់ បានសុគតហើយដូច្នោះ
6. មនុស្សកំឡោះនោះជំរាបថា គាប់ជួនជាខ្ញុំកំពុងនៅលើភ្នំគីលបោ នោះឃើញសូលទ្រង់ច្រត់លើលំពែងរបស់ទ្រង់ ឯពលរទេះ និងពលសេះរបស់គេក៏តាមទ្រង់ជាប្រកិត