8. តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងដាវីឌ ជាបិតាយើងថា ដែលឯងបានប្រាថ្នានៅក្នុងចិត្ត ចង់ស្អាងព្រះវិហារសំរាប់ឈ្មោះអញ នោះក៏ល្អហើយ ដោយកើតមានគំនិតយ៉ាងដូច្នោះ
9. ប៉ុន្តែឯងមិនត្រូវស្អាងព្រះវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតវិញ កូននោះនឹងស្អាងព្រះវិហារ សំរាប់ឈ្មោះអញ
10. ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានសំរេច តាមព្រះបន្ទូលដែលទ្រង់មានព្រះបន្ទូលនោះហើយ ដ្បិតយើងបានកើតឡើងជំនួសដាវីឌ ជាបិតា ហើយក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យាទុក ហើយយើងបានស្អាងព្រះវិហារនេះ សំរាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
11. យើងក៏បានដាក់ហឹប ដែលក្នុងហឹបនោះមានសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ជាសញ្ញាដែលទ្រង់បានតាំងនឹងពួកកូនចៅអ៊ីស្រាអែល។