1. ទ្រង់ធ្វើអាសនាលង្ហិន បណ្តោយ២០ហត្ថ ទទឹង២០ហត្ថ ហើយកំពស់១០ហត្ថ។
2. ក៏សិតធ្វើសមុទ្រមានរាងមូល ទំហំ១០ហត្ថពីមាត់ខាងទៅម្ខាង ហើយកំពស់៥ហត្ថ យកខ្សែវាស់ជុំវិញត្រូវជា៣០ហត្ថ
3. នៅពីក្រោមគែមមាត់សមុទ្រនោះ មានរូបផ្កាក្រពុំ១០ ក្នុង១ហត្ថនៅព័ទ្ធជុំវិញ បានសិតជា២ជួរស្រេច ក្នុងកាលដែលសិតសមុទ្រនោះតែម្តង
4. សមុទ្រនោះដាក់នៅលើរូបគោ១២ ដែលមាន៣បែរទៅខាងជើង ៣បែរទៅខាងលិច ៣បែរទៅខាងត្បូង ហើយ៣បែរទៅខាងកើត សមុទ្រនៅពីលើ ហើយគោទាំងនោះបែរគូថទៅខាងក្នុងទាំងអស់
5. សមុទ្រនោះមានកំរាស់១ទះ ហើយគែមក៏ធ្វើដូចជាមាត់ពែង រាងដូចជាផ្កាច័ន្ធូ ចំណុះបានទឹក៣ពាន់អំរែក
6. ទ្រង់ក៏ធ្វើចានក្លាំ១០ ដាក់៥ខាងស្តាំ និង៥ខាងឆ្វេង សំរាប់ការលាងសំអាត របស់អ្វីដែលត្រូវខាងដង្វាយដុត នោះគេលាងក្នុងចានក្លាំទាំងនោះ តែឯសមុទ្រនោះ សំរាប់ឲ្យពួកសង្ឃលាងវិញ។