14. ទើបរៀបចំសំរាប់ខ្លួនគេ និងពួកសង្ឃជាខាងក្រោយ ដ្បិតពួកសង្ឃ ជាកូនចៅអើរ៉ុន គេនៅជាប់ការថ្វាយដង្វាយដុត និងខ្លាញ់ទាំងប៉ុន្មាន ដរាបដល់យប់ បានជាពួកលេវីរៀបចំសំរាប់ខ្លួនគេ និងពួកសង្ឃ ជាកូនចៅអើរ៉ុនដែរ
15. ឯពួកកូនចៅអេសាភ ជាពួកអ្នកចំរៀង គេក៏ឈរនៅកន្លែងគេតាមបង្គាប់ដាវីឌ អេសាភ ហេម៉ាន និងយេឌូថិន ជាអ្នកមើលឆុតរបស់ស្តេច ហើយពួកឆ្មាំទ្វារក៏នៅចាំរៀងរាល់តែទ្វារ មិនចាំបាច់នឹងលែងធ្វើការងាររបស់គេទេ ដ្បិតពួកលេវីជាបងប្អូនគេរៀបចំឲ្យ។
16. ដូច្នេះ ការងារនៃព្រះយេហូវ៉ាទាំងអស់បានរៀបចំជាស្រេចនៅថ្ងៃនោះឯង ដើម្បីនឹងធ្វើបុណ្យរំលង ហើយនឹងថ្វាយដង្វាយដុត នៅលើអាសនាព្រះយេហូវ៉ា តាមបង្គាប់ស្តេចយ៉ូសៀស
17. ឯពួកកូនចៅអ៊ីស្រាអែលដែលនៅទីនោះ គេក៏ធ្វើបុណ្យរំលងនៅវេលានោះ ព្រមទាំងបុណ្យនំបុ័ងឥតដំបែអស់៧ថ្ងៃ
18. មិនដែលមានបុណ្យរំលងយ៉ាងនោះ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ ចាប់តាំងពីគ្រាហោរាសាំយូអែលរៀងមក ក៏មិនដែលមានស្តេចនៃពួកអ៊ីស្រាអែលណាមួយ បានធ្វើបុណ្យរំលង ឲ្យដូចជាបុណ្យរំលង ដែលយ៉ូសៀស ពួកសង្ឃ ពួកលេវី ហើយពួកយូដា និងពួកអ៊ីស្រាអែលទាំងអស់ដែលបានប្រជុំគ្នា ព្រមទាំងពួកអ្នកដែលនៅក្រុងយេរូសាឡិមបានធ្វើនោះដែរ
19. គេបានធ្វើបុណ្យរំលងនោះ នៅក្នុងឆ្នាំ១៨នៃរាជ្យយ៉ូសៀស។