1. លុះកាលម៉ាន៉ាសេចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៥៥ឆ្នាំ
2. ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមអស់ទាំងការគួរស្អប់ខ្ពើមរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបណ្តេញចេញ ពីមុខពួកកូនចៅអ៊ីស្រាអែល
3. ដ្បិតទ្រង់បានធ្វើអស់ទាំងទីខ្ពស់ឡើងវិញ ដែលហេសេគា ជាព្រះបិតាទ្រង់បានរំលងទៅនោះ ហើយក៏ស្អាងអាសនាថ្វាយព្រះបាល ព្រមទាំងធ្វើរូបព្រះ ហើយថ្វាយបង្គំគោរពដល់អស់ទាំងពួកពលបរិវារនៅលើមេឃផង