6. ឯពួកកូនចៅអ៊ីស្រាអែល និងយូដា ដែលនៅអស់ទាំងទីក្រុងស្រុកយូដា គេក៏យក១ភាគក្នុង១០ពីហ្វូងគោ ហ្វូងចៀម និង១ភាគក្នុង១០ពីរបស់បរិសុទ្ធ ដែលបានថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃគេ មកគរឡើងជាគំនរដែរ
7. គេចាប់តាំងគរគំនរទាំងនោះ នៅក្នុងខែជេស្ឋ រួចដល់ខែអស្សុជទើបបានហើយ
8. កាលហេសេគា និងពួកអ្នកជាប្រធាន បានមកឃើញគំនរទាំងនោះ គេក៏សរសើរដំកើងដល់ព្រះយេហូវ៉ា ព្រមទាំងអ៊ីស្រាអែល ជារាស្ត្រទ្រង់
9. ហើយហេសេគាទ្រង់សាកសួរពួកសង្ឃ និងពួកលេវីពីដំណើរគំនរដង្វាយទាំងនោះ
10. នោះអ័សារា ជាសំដេចសង្ឃ ដែលជាវង្សសាដុក លោកទូលថា ចាប់តាំងពីវេលាដែលគេផ្តើមនាំយកដង្វាយមក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះយើងខ្ញុំបានទទួលទានឆ្អែត ហើយមាននៅសល់ជាបរិបូរផង ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់រាស្ត្រទ្រង់ ហើយសំណល់ដែលសល់នោះ គឺជាគំនរយ៉ាងធំទាំងនេះឯង។
11. ដូច្នេះ ហេសេគាក៏បង្គាប់ឲ្យរៀបចំបន្ទប់ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គេក៏រៀបចំ
12. រួចនាំយកដង្វាយស្ម័គ្រពីចិត្ត ដង្វាយ១ភាគក្នុង១០ និងដង្វាយបរិសុទ្ធមកទុកក្នុងបន្ទប់នោះ ដោយស្មោះត្រង់ មានកូណានា ជាពួកលេវី ជាអ្នកត្រួតលើរបស់ទាំងនោះ និងស៊ីម៉ាយប្អូនលោកជាអ្នកទី២
13. រួចយេហ៊ីអែល អ័សាស៊ា ណាហាត់ អេសាអែល យេរីម៉ូត យ៉ូសាបាឌ អេសាល យីសម៉ាគា ម៉ាហាត និងបេណាយ៉ា គេសុទ្ធតែជាអ្នកត្រួតលើការនោះនៅក្រោមអំណាចកូណានា និងស៊ីម៉ាយ ប្អូនលោក តាមបង្គាប់ស្តេចហេសេគា និងអ័សារា ជាអ្នកគ្រប់គ្រងនៅព្រះវិហារនៃព្រះ