16. គេក៏ឈរនៅកន្លែងរបស់គេ តាមរបៀប តាមក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកសំណប់របស់ព្រះ គឺពួកសង្ឃគេទទួលឈាម ពីដៃពួកលេវីយកទៅប្រោះ
17. ដ្បិតមានគ្នាច្រើនក្នុងជំនុំនោះដែលមិនទាន់ញែកខ្លួនជាបរិសុទ្ធនៅឡើយ ដូច្នេះ ពួកលេវីត្រូវត្រួតលើការសំឡាប់ចៀមធ្វើបុណ្យរំលង ឲ្យអស់អ្នកណាដែលមិនស្អាត ដើម្បីនឹងញែកគេចេញជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា
18. មានបណ្តាជនយ៉ាងសន្ធឹកក្នុងពួកអេប្រាអិម ពួកម៉ាន៉ាសេ ពួកអ៊ីសាខារ និងពួកសាប់យូល៉ូន ដែលមិនបានសំអាតខ្លួនទេ ប៉ុន្តែគេបានបរិភោគបុណ្យរំលងនោះដែរ ខុសនឹងរបៀបដែលចែងទុកមក ប៉ុន្តែហេសេគាទ្រង់អធិស្ឋានឲ្យគេថា
19. សូមព្រះយេហូវ៉ាដ៏ប្រកបដោយករុណាគុណ ទ្រង់អត់ទោសដល់អស់អ្នកណាដែលតាំងចិត្តស្វែងរកព្រះ គឺជាព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ទោះបើមិនបានសំអាតខ្លួន តាមរបៀបនៃទីបរិសុទ្ធក៏ដោយ