២ របាក្សត្រ 3:9-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ហើយ​ដែក​គោល គឺ​ជា​មាស មាន​ទំងន់​៥០​ដំឡឹង ឯ​បន្ទប់​ខាង​លើ​ក៏​ស្រោប​ដោយ​មាស​ដែរ។

10. នៅ​ក្នុង​ល្វែង​ទី​បរិសុទ្ធ​បំផុត ទ្រង់​ធ្វើ​រូប​ចេរូប៊ីន​២​ជា​រូប​ឆ្លាក់ ហើយ​ក៏​ស្រោប​ដោយ​មាស

11. ស្លាប​ចេរូប៊ីន​ទាំង​២​នោះ បាន​ត្រដាង​ទៅ​២០​ហត្ថ ឯ​ស្លាប​ម្ខាង​របស់​ចេរូប៊ីន​១ មាន​ប្រវែង​៥​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ជញ្ជាំង​ល្វែង ហើយ​ស្លាប​១​ទៀត​ប្រវែង​៥​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ស្លាប​ចេរូប៊ីន​ម្ខាង

12. ឯ​ស្លាប​ចេរូប៊ីន​ម្ខាង​នោះ ក៏​ប្រវែង​៥​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង​ល្វែង​នោះ ហើយ​ស្លាប​១​ទៀត ក៏​ប្រវែង​៥​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ស្លាប​ចេរូប៊ីន​ម្ខាង

13. ដូច្នេះ ស្លាប​ចេរូប៊ីន​ទាំង​២​បាន​ត្រដាង​ទៅ អស់​ប្រវែង​២០​ហត្ថ ចេរូប៊ីន​ទាំង​២​ក៏​ឈរ បែរ​មុខ​ប្រទល់​គ្នា

14. ឯ​វាំង‌នន ទ្រង់​ធ្វើ​ដោយ​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត មាន​ពណ៌​ខៀវ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ហើយ​ក៏​ប៉ាក់​ជា​រូប​ចេរូប៊ីន​ដែរ។

15. នៅ​ខាង​មុខ​ព្រះ‌វិហារ ទ្រង់​ធ្វើ​សសរ​២ កំពស់​៣៥​ហត្ថ ហើយ​ក្បាច់​ក្បាល ដែល​នៅ​លើ​កំពូល​សសរ​ទាំង​២​នោះ មាន​កំពស់​៥​ហត្ថ​ទៀត

16. ក៏​ធ្វើ​ក្បាច់​ច្រវាក់​ដូច​ច្រវាក់​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត ដាក់​ភ្ជាប់​នៅ​ក្បាល​សសរ​រួច​ក៏​ធ្វើ​រូប​ផ្លែ​ទទឹម​១០០ ដាប់​ភ្ជាប់​នឹង​ច្រវាក់

17. ហើយ​លើក​បញ្ឈរ​សសរ​ទាំង​២ ដាក់​នៅ​មុខ​ព្រះ‌វិហារ ១​ខាង​ស្តាំ ១​ខាង​ឆ្វេង ទ្រង់​ឲ្យ​ឈ្មោះ​សសរ​ខាង​ស្តាំ​ថា យ៉ាគិន ឯ​សសរ​ខាង​ឆ្វេង​ថា បូអូស។

២ របាក្សត្រ 3