២ របាក្សត្រ 24:25-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. កាល​ពួក​ស៊ីរី​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ទុក​ទ្រង់​ឲ្យ​នៅ​ទាំង​ឈឺ​ខ្លាំង នោះ​ពួក​មហា‌តលិក​ទ្រង់​មាន​គំនិត​គិត​ក្បត់​ចំពោះ​ទ្រង់ ដោយ​ព្រោះ​ឈាម​នៃ​កូន​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ក៏​ធ្វើ​គត់​ទ្រង់​ដែល​កំពុង​ផ្ទំ​លើ​បន្ទំ​ទី គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ

26. ឯ​ពួក​អ្នក​ដែល​គិត​ក្បត់​ចំពោះ​ទ្រង់​នោះ គឺ​សាបាឌ ជា​កូន​នាង​ស៊ីមាត សាសន៍​អាំម៉ូន​១ និង​យ៉ូសា‌បាឌ ជា​កូន​នាង​ស៊ីមរីត សាសន៍​ម៉ូអាប់​១

27. រីឯ​ដំណើរ​ពី​ពួក​ព្រះ‌រាជ‌បុត្រា​ទ្រង់ និង​បន្ទុក​យ៉ាង​ធ្ងន់​ដែល​បាន​ពោល​ពី​ទ្រង់ ព្រម​ទាំង​ការ​តាំង​ព្រះ‌វិហារ​នៃ​ព្រះ​ឡើង​ជា​ថ្មី​ផង នោះ​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​សៀវភៅ​បរិយាយ ពី​ពួក​ស្តេច​ហើយ រួច​អ័ម៉ា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

២ របាក្សត្រ 24