២ របាក្សត្រ 24:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​យ៉ូអាស​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​មាន​ព្រះ‌ជន្ម​៧​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៤០​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម ជា​ស៊ីបយ៉ា​ជា​អ្នក​ក្រុង​បៀរ-សេបា

2. យ៉ូអាស​ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គ្រប់​១​ជីវិត​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ

3. យេហូ‌យ៉ាដា​ក៏​រក​បាន​នាង​២​នាក់​ថ្វាយ​ទ្រង់​ជា​ភរិយា ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី។

២ របាក្សត្រ 24