8. ដូច្នេះ ពួកលេវី និងពួកយូដាទាំងអស់គ្នា ក៏ធ្វើតាមបង្គាប់យេហូយ៉ាដា ដ៏ជាសង្ឃគ្រប់ជំពូក គេនាំយកពួកគេរៀងខ្លួន ទាំងពួកដែលត្រូវចូលនៅថ្ងៃឈប់សំរាក និងពួកដែលចេញនៅថ្ងៃឈប់សំរាកដែរ ដ្បិតយេហូយ៉ាដា ដ៏ជាសង្ឃ លោកមិនឲ្យពួកវេនណាឈប់ទេ
9. លោកប្រគល់លំពែង និងខែលធំតូច ជារបស់ស្តេចដាវីឌពីដើម ដែលទុកនៅក្នុងព្រះវិហារនៃព្រះ ដល់ពួកមេទ័ព
10. រួចលោកដាក់មនុស្សទាំងអស់ឲ្យឈរព័ទ្ធនៅជុំវិញស្តេច ទាំងកាន់គ្រឿងសស្ត្រាវុធរបស់គេរៀងខ្លួន ចាប់តាំងពីខាងស្តាំព្រះវិហារ រហូតទៅដល់ខាងឆ្វេង ក្បែរអាសនា និងព្រះវិហារ