1. នៅឆ្នាំទី៧ នោះយេហូយ៉ាដា លោកចំរើនអំណាចឡើង ក៏នាំឲ្យពួកមេទ័ពចុះសញ្ញានឹងលោក គឺអ័សារា ជាកូនយេរ៉ូហាំ អ៊ីសម៉ាអែល ជាកូនយ៉ូហាណាន អ័សារា ជាកូនអូបិឌ ម្អាសេយ៉ា ជាកូនអ័ដាយ៉ា និងអេលីសាផាត ជាកូនស៊ីកគ្រី
2. គេក៏ដើរទៅមកក្នុងស្រុកយូដា ប្រមូលពួកលេវីពីគ្រប់ទាំងទីក្រុងស្រុកយូដា ព្រមទាំងពួកជាប្រធាន ក្នុងវង្សានុវង្សនៃសាសន៍អ៊ីស្រាអែលឲ្យមូលមកឯក្រុងយេរូសាឡិម
3. រួចពួកជំនុំទាំងអស់គ្នាក៏ចុះសញ្ញានឹងស្តេច នៅក្នុងព្រះវិហារនៃព្រះ យេហូយ៉ាដា ក៏ពោលឡើងថា មើល ត្រូវឲ្យព្រះរាជបុត្រានៃស្តេច បានសោយរាជ្យឡើង ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយពីដំណើរពួកវង្សាដាវីឌ