1. ពួកអ្នកក្រុងយេរូសាឡិម គេតាំងអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រាពៅរបស់ទ្រង់ ឡើងធ្វើជាស្តេចជំនួសព្រះបិតា ដោយព្រោះកងទ័ពខាងសាសន៍អារ៉ាប់ ដែលឡើងមកឯទីបោះទ័ព គេបានសំឡាប់ព្រះជេដ្ឋាទ្រង់ទាំងអស់ទៅ គឺយ៉ាងនោះដែលអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រាយ៉ូរ៉ាម ស្តេចយូដា បានសោយរាជ្យឡើង
2. កាលអ័ហាស៊ីយ៉ាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៤២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា អ័ថាលា ជាបុត្រីអំរី