២ របាក្សត្រ 12:8-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ប៉ុន្តែ​គេ​នឹង​ត្រូវ​ចំណុះ​ទ្រង់​វិញ ដើម្បី​ឲ្យ​គេ​អាច​នឹង​ផ្ទឹម​ការ​បំរើ​ដល់​អញ និង​ការ​បំរើ​ដល់​នគរ​ដទៃ​ឲ្យ​ដឹង។

9. ដូច្នេះ ស៊ីសាក ជា​ស្តេច​អេស៊ីព្ទ ទ្រង់​ឡើង​មក​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម ក៏​យក​បាន​អស់​ទាំង​ទ្រព្យ​វិសេស​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌ទ្រព្យ ដែល​នៅ​ក្នុង​ដំណាក់​ស្តេច​អស់​រលីង​ទៅ ព្រម​ទាំង​ខែល​មាស​ទាំង​ប៉ុន្មាន ដែល​សាឡូ‌ម៉ូន​បាន​ធ្វើ​ផង

10. រួច​ស្តេច​រេហូ‌បោម​ទ្រង់​ធ្វើ​ខែល​លង្ហិន​ជំនួស​វិញ ហើយ​ប្រគល់​ទុក​នៅ​ដៃ​នៃ​ពួក​មេ‌ទ័ព​រក្សា​អង្គ ដែល​ចាំ​មាត់​ទ្វារ​ដំណាក់​ស្តេច

11. នៅ​វេលា​ណា​ដែល​ស្តេច​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​ទ័ព​រក្សា​អង្គ ក៏​កាន់​ខែល​ទាំង​នោះ​មក រួច​យក​ទៅ​ទុក​ក្នុង​បន្ទប់​នៃ​ពួក​ទ័ព​រក្សា​អង្គ​វិញ

12. នៅ​គ្រា​ដែល​ទ្រង់​បាន​បន្ទាប​អង្គ នោះ​សេចក្ដី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ងាក​បែរ​ចេញ​ពី​ទ្រង់​ទៅ ប្រយោជន៍​មិន​ឲ្យ​ទ្រង់​ត្រូវ​វិនាស​អស់​រលីង​ឡើយ ហើយ​១​ទៀត ក្នុង​ស្រុក​យូដា​ក៏​នៅ​មាន​សេចក្ដី​ល្អ​ខ្លះ​ដែរ។

13. ស្តេច​រេហូ‌បោម​ទ្រង់​ចំរើន​កំឡាំង​ឡើង នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ក៏​សោយ‌រាជ្យ​ត​ទៅ កាល​រេហូ‌បោម​ចាប់​តាំង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៤១​ឆ្នាំ​ហើយ​ក៏​សោយ‌រាជ្យ​បាន​១៧​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​នឹង​ទុក​ព្រះ‌នាម​ទ្រង់ ឯ​ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា ន៉ាអាម៉ា ជា​សាសន៍​អាំម៉ូន

២ របាក្សត្រ 12