២ ពង្សាវតារក្សត្រ 8:15-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ដល់​ថ្ងៃ​ស្អែក​ឡើង ហាសែល​បាន​យក​ផួយ​មួយ​ជ្រលក់​ទឹក ទៅ​ខ្ទប់​ព្រះ‌ភក្ត្រ​នៃ​ស្តេច ឲ្យ​ទ្រង់​សុគត​ទៅ រួច​ហាសែល​បាន​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់។

16. នៅ​ឆ្នាំ​ទី​៥ ក្នុង​រាជ្យ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់ ស្តេច​ស្រុក​អ៊ីស្រា‌អែល កំពុង​ដែល​យ៉ូសា‌ផាត​សោយ‌រាជ្យ​លើ​ស្រុក​យូដា នោះ​យ៉ូរ៉ាម ជា​បុត្រ​យ៉ូសា‌ផាត ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង

17. កាល​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៣២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៨​ឆ្នាំ

២ ពង្សាវតារក្សត្រ 8